វិទ្យាសាស្ត្របង្ហាញមូលហេតុ ១២ ចំណុចដែលធ្វើឲ្យមនុស្សម្នាក់ទទួលបានភាពទាក់ទាញច្រើនពីអ្នកដទៃ
រូបសម្បត្តិស្រស់ស្អាត
សង្ហា ពិតជាធ្វើឲ្យមនុស្សម្នាក់មានភាពទាក់ទាញខ្លាំងពីអ្នកដទៃមែនទេ? ចម្លើយគឺវាមិនត្រឹមត្រូវទាំងស្រុងនោះឡើយ
ព្រោះថាក្រៅពីរូបសម្រស់ស្រស់ស្អាត
ភាពទាក់ទាញរបស់មនុស្សម្នាក់វាអាស្រ័យលើកត្តាផ្សេងៗជាច្រើនទៀត។
យោងតាមការស្រាវជ្រាវរបស់អ្នកនិពន្ធសៀវភៅ “Hierarchical
Encoding Makes Individuals in a Group Seem More Attractive” និង
សាកលវិទ្យាល័យមួយចំនួនរបស់អាមេរិកបានបង្ហាញពីចំណុចពិសេសជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់ៗទទួលបានភាពទាក់ទាញពីអ្នកដទៃចំនួន
១២ ចំណុចដូចខាងក្រោម៖
១) មនុស្សរីករាយ
ការសិក្សាខាងលើបានរកឃើញថា មនុស្សរីករាយ មានភាពទាក់ទាញជាងមនុស្សមនុស្សទូទៅ។ បើជានារីវិញ ជាទូទៅគឺចូលចិត្តបុរសណាដែលធ្វើឲ្យខ្លួនឯងសើចច្រើន។

២) ស្ថិតនៅក្នុងចំណោមមិត្តភក្ដិ
បុរស ឬនារីត្រូវបានគេមើលឃើញថា មានភាពទាក់ទាញនៅពេលចូលទៅក្នុងចំណោមមិត្តភក្ដិ។ ការសិក្សានេះបានពិសោធន៍លើស្រ្តី និង បុរស ២៥ នាក់ឲ្យមើលរូបថត ៣០០ សន្លឹក គឺរូបថតបុរស និងនារីថតនៅម្នាក់ឯង និងថតនៅក្នុងចំណោមមិត្តភក្ដិ។ ជាលទ្ធផលពួកគេចូលចិត្តរូបថតនៅក្នុងចំណោមមិត្តភក្ដិច្រើនជាង។

៣) មានភាពម៉ត់ចត់
ការសិក្សាមួយរបស់សាកលវិទ្យាល័យ New York កាលពីឆ្នាំ ១៩៩៧ បានរកឃើញថា បុរស ឬ នារីដែលម៉ត់ចត់ ចូលចិត្តនិយាយចំៗ ជ្រៅៗចាក់ដោតទៅកាន់អ្នកផ្សេងនៅក្នុងចំណោមមនុស្សម្នាទទួលបានចំណាប់អារម្មណ៍ និងមានទំនាក់ទំនងល្អជាង បុរសឬនារីណាដែលចូលចិត្តនិយាយរឿងកំប៉ិកកំប៉ុកគ្មានប្រធានបទច្បាស់លាស់។

៤) មានភាពជាអ្នកដឹកនាំ
ភាពជាអ្នកដឹកនាំ គឺជាចំណុចពិសេសមួយទៀតក្នុងការទទួលបានភាពទាក់ទាញពីអ្នកដទៃ។ ជាទូទៅមនុស្សដែលភាពលេចធ្លោនៅក្នុងក្រុមទាំងចំណេះដឹង សមត្ថភាព និងគំនិតផ្ដួចផ្ដើមមុនគេ នឹងទទួលបានចំណាប់អារម្មណ៍ច្រើនជាងអ្នកផ្សេង។

៥) ញញឹម
ស្នាមញញឹមជាលក្ខណៈពិសេសមួយទៀតជួយឲ្យមនុស្សម្នាក់មានភាពទាក់ទាញ។ មនុស្សដែលចូលចិត្តផ្តល់ស្នាមញញឹមកាន់តែច្រើននៅចំពោះមុខអ្នកដទៃគឺបង្ហាញថា បុគ្គលនោះជាមនុស្សមានក្តីសង្ឃឹម និងបង្ហាញអារម្មណ៍ពេញចិត្តចំពោះមនុស្សជុំវិញខ្លួនជាងមនុស្សដែលមានទឹកមុខស្មើ។

៦) ស្រលាញ់សត្វ
ការស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៤ លើស្ត្រីអ៊ីស្រាអែល ១០០ នាក់។ លទ្ធផលបានបង្ហាញថា ស្រ្តីទាំងនោះចូលចិត្តនិងស្រលាញ់បុរសៗដែលស្រលាញ់សត្វ ។ ពួកគេយល់ថា មនុស្សស្រលាញ់សត្វដូចជា ឆ្កែ ឬឆ្មា ជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ចេះឲ្យតម្លៃ និងជាមនុស្សមានសន្តិភាពនិយមជាងមនុស្សមិនសូវស្រលាញ់សត្វ។

៧) មានរូបសម្បត្តិស្អាត
វាជាចំណុចមួយដែលមិនអាចប្រកែកបានព្រោះថា ជាធម្មជាតិមនុស្សប្រុសស្រីដែលមានរូបរាងសង្ហា ស្រស់ស្អាត គឺតែងតែទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ។ មិនចំពោះថា អ្នកទាំងនោះមានអត្តចរិតបែបណានោះទេ អ្វីដែលគេមើលឃើញមុនគេនោះគឺរូបសម្រស់កាន់តែស្អាត គឺកាន់តែទាក់ទាញ។

៨) រស់នៅក្នុងជីវភាពស៊ីវិល័យ
ការសិក្សាស្រាវជ្រាវខាងលើបានយករូបថតបុរសម្នាក់ជាអ្នកមានរស់នៅក្នុងផ្ទះ វីឡា មានឡានទំនើប និងប្រើប្រាស់សម្ភារៈថ្លៃៗ និងបុរសម្នាក់ទៀតជាមនុស្សធម្មតា។ ជាលទ្ធផលនារីៗចាប់អារម្មណ៍លើបុរសជាអ្នកមានច្រើនជាងបុរសសាមញ្ញ។

៩) ចេះលេងតន្ត្រី
ការសិក្សាស្រាវជ្រាវដដែលកាលពីឆ្នាំ ២០១៤ លើស្រីអ៊ីស្រាអែល ១ ៥០០ នាក់ដែលមានអាយុជាមធ្យម ២៨ ឆ្នាំ។ ជាលទ្ធផលស្រីទាំងនោះបានសារភាពថា ពួកគេចូលចិត្តបុរសចេះលេងតន្ត្រីជាងបុរសដែលមិនចេះលេងឧបករណ៍តន្ត្រី។

១០) ជាមនុស្សចិត្តល្អ
ការស្រាវជ្រាវមួយដែលបានចងក្រងនៅក្នុងសៀវភៅ “Personality and Individual Differences” បានបង្ហាញថា មនុស្សដែលមានសន្ដានចិត្តល្អ ចិត្តទូលាយ និងជួយអ្នកដទៃ បានទទួលភាពទាក់ទាញ និងក្តីស្រលាញ់ច្រើនពីមនុស្សជុំវិញខ្លួនជាងមនុស្សគំរោះគំរើយ ឬ ប្រកាន់ខ្លួន។

១១) ចេះលេងកីឡា
ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Alaska ដែលបានធ្វើ ឡើងកាលពីឆ្នាំ ២០១៤ កន្លងទៅបានបង្ហាញថា នារីៗចូលចិត្តជ្រើសរើសដៃគូដែលចេះលេងកីឡាច្រើនយ៉ាងដូចជា ជិះកង់ ឡើងភ្នំ បាល់ទាត់ ជាដើម។ នារីៗចូលចិត្តបុរសលេងកីឡាព្រោះថា បុរសប្រភេទនេះ មានសុខភាពល្អ រឹងមាំ សកម្ម មិនខ្ជិលច្រអូស។

១២) ស្លៀកឈុតក្រហម
ងាកមកមើលការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Rochester វិញបានបង្ហាញពីលក្ខណៈពិសេសដ៏មានប្រសិទ្ធភាពមួយទៀតដែលធ្វើឲ្យមានភាពទាក់ទាញពីអ្នកដទៃ។ សាកលវិទ្យាល័យនេះបានរកឃើញថា បុរសៗនឹងចាប់អារម្មណ៍ច្រើនលើនារីណាដែលចូលចិត្តស្លៀកឈុតក្រហម ព្រោះពណ៌នេះបង្ហាញភាពឆើតឆាយ សិចស៊ី មោះមុតជាងនារីដែលចូលចិត្តស្លៀកឈុតពណ៌ផ្សេងៗទៀត៕

ប្រភព៖ www.bizkhmer.com

63.250.38.176 memang kelewat memberikan untung besar. Sebagai agen togel online murah, deposit di sini sangat terjangkau bagi siapapun. Selain itu, ada berbagai bonus yang disediakan di sini, yuk, buruan gabung sekarang juga dan nikmati keuntungan yang sangat besar. Buruan daftar dan buat akun togel kamu sekarang juga!
ReplyDelete