ប្រហុកអំពិលទុំ
គ្រឿងផ្សំមានដូចជា៖
សាច់ជ្រូកចិញ្ច្រាំ ពងមាន់១ ខ្ទឹមស ខ្ទឹមក្រហម ខ្លាញ់ជ្រូក ម្ទេសទុំ ប្រហុក អំពិលទុំ ស្ករត្នោត៕
របៀបធ្វើ៖
១. លីងសាច់ជ្រូកចិញ្ច្រាំ ១ខាំ ឱ្យឆ្អិនហើយស្ងួត រួចដួសទុកមួយអន្លើ។
២. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីងជាមួយខ្លាញ់ឱ្យឈ្ងុយ។
៣. ដាក់ស្ករ ១ស្លាបព្រាបាយ ចូលលីងឱ្យឈ្ងុយ។
៤. ដាក់ប្រហុក ១ស្លាបព្រាបាយ ចូល លីងឱ្យឈ្ងុយ។
៥. ដាក់អំពិលទុំកន្លះស្លាបព្រាចូល កុំឱ្យច្រើនពេក ប្រយ័ត្នជូរជ្រុល។
៦. ចាក់សាច់ជ្រូកចូល កូរឱ្យសព្វ។ បើស្ងួតពេក ចាក់ទឹកបន្តិចចូល កូរឱ្យសព្វ ភ្លក់ កែកុនរសជាតិ តាមចំណូលចិត្ត។
៧. គោះពងមាន់ ១ ដាក់ចូល កូរឱ្យសព្វ។
៨. ដាក់ម្ទេស ២-៨គ្រាប់ ចូល ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗក៏បាន តាមចំណូលចិត្ត។
៩. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី, ពពាយខ្ចី, សណ្តែកគួរជាដើម៕

Post a Comment