បែកគួរថែរក្សាបែបណាទើបមើលទៅនៅតែក្មេង?
ស្បែករបស់មនុស្សយើងប្រហែលជារងការប៉ះពាល់ច្រើន
ដែលអាចធ្វើឲ្យវាមើលទៅកាន់តែចាស់ជាងមុនដូចជា ពន្លឺព្រះអាទិត្យ
ការបំពុលបរិយាកាស និងផលិតផលថែរក្សាស្បែកដែលគ្រោះថ្នាក់។
ប៉ុន្តែមានរឿងជាច្រើន
ដែលអ្នកអាចធ្វើបានដើម្បីថែរក្សាស្បែកឲ្យនៅមើលទៅក្មេងជាងមុនបានដូចជា៖
• លាបឡេការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃ
ទោះបីជាអ្នកមិនទៅលេងសមុទ្រ ឬហែលទឹកក៏ដោយ
• កុំជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងញ៉ាំបន្លែ
និងផ្លែឈើឲ្យបានច្រើន
• ហាត់ប្រាណទៀងទាត់
• ចូរចៀសវាងការធ្វើទឹកមុខដដែលៗច្រើនដងដូចជា ធ្វើមុខជ្រួញ
ឬគេច្របាច់មុខជាដើម
• លាងសម្អាតស្បែកថ្នមៗ
និងចៀសវាងការប្រើផលិតផលដុសស្បែកដែលគ្រោះថ្នាក់។
ចូរលាងសម្អាតមុខនៅពេលព្រឹក មុនពេលគេង និងក្រោយពេលបែកញើសខ្លាំង
និងត្រូវលាបជាមួយនឹងក្រែមផ្តល់សំណើមជានិច្ចផង
• ចូរចៀសវាងផលិតផលទាំងឡាយណាដែលធ្វើឲ្យមានអារម្មណ៍រមាស់ៗ
ឬក្រហាយៗ ព្រោះវាច្រើនតែធ្វើឲ្យស្បែករលាក៕


Post a Comment